Khmer
To view the Khmer language, please follow the below steps.
Click on the Khmer font text
Click open on the the text box that appears
Double click on the KhmerOSbattambang.tff icon
Minimise the window that appears
Go back to the MFB website
Click the refresh button
Khmer font should appear
Download
Khmer font
អំពីMFB
ក្រុមពន្លត់អគ្គីភ័យរដ្ឋធានី (Metropolitan Fire Brigade) ផ្តល់សេវាសង្គ្រោះបន្ទាន់ដល់ប្រជាជនច្រើនជាង 2លាននាក់ដែលរស់នៅក្នុងរដ្ឋធានីម៉ែលប៊ើន។តំបន់ដែលផ្តល់សេវាត្រូវបានបែងចែកជាបួនតំបន់ (តំបន់កណ្តាល ភាគខាងត្បូង ភាគខាងជើង និងភាគខាងលិច) ហើយតំបន់និមួយៗទទួលខុសត្រូវចំពោះការគ្រប់គ្រងស្ថានីយអគ្គីភ័យមួយចំនួន។មានស្ថានីយអគ្គីភ័យចំនួន 47ដែលគ្រប់គ្រងដោយMFB។
មានបុគ្គលិកពន្លត់អគ្គីភ័យច្រើនជាង1700នាក់បំរើការផ្តល់សេវាកម្មជាច្រើនដូចជា៖
ពន្លត់គ្រប់ប្រភេទអគ្គីភ័យ
សែ្វងរកនិងជួយសង្គ្រោះនៅតំបន់ក្នុងក្រុង
ជួយសង្គ្រោះនៅតំបន់រហោដ្ឋាន
ជួយសង្គ្រោះពេលមានគ្រោះថ្នាក់ចរាចរ
ផ្តល់ការសង្គ្រោះបន្ទាន់ផែ្នកវេជ្ជសាស្រ្ត (EMR)
ការសង្គ្រោះបន្ទាន់នៅលើដែនទឹកក្នុងឆកសមុទ្រផតហ្វីលីប (Port Phillip Bay) និងប្រព័ន្ធទឹកទនេ្លនៃរដ្ឋធានី
គ្រោះថ្នាក់ឧស្សាហកម្ម និង ឧប្បត្តិហេតុស្តុកទុកនិងប្រើប្រាស់វត្ថុធាតុដែលមានគ្រោះថ្នាក់\
គាំទ្រដល់ភ្នាក់ងារបង្រ្កាបផេ្សងៗទៀតក្នុងការសង្គ្រោះបន្ទាន់
ការសង្គ្រោះបន្ទាន់ពាក់ព័ន្ធនឹងវត្ថុធាតុវិទ្យុសកម្ម ជីវសាស្រ្ត និងគីមី
ការអប់រំសហគមន៍ និងព័ត៌មានអំពីការការពារអគ្គីភ័យនិងសុវត្ថិភាពអគ្គីភ័យ
អ្វីដែលត្រូវធ្វើក្នុងពេលមានអាសន្ន
ក្នុងពេលមានអាសន្ន សូមចុចលេខ 000 និងសួររកផែ្នកអគ្គីភ័យ ប៉ូលីស ឬឡានពេទ្យសង្គ្រោះបន្ទាន់
នៅពេលយន្តការីឆ្លើយតប សូមផ្តល់ឲ្យពួកគេនូវព័ត៌មានចាំបាច់ដូចខាងក្រោម៖
ទ្រព្យសម្បត្តិដែលឆេះបាត់បង់ទៅហើយមិនអាចយកមកវិញបានឡើយ -សូមរងចាំក្រុមពន្លត់អគ្គីភ័យនៅកនែ្លងជួបជុំដែលសុវត្ថិភាព
របៀបទំនាក់ទំនង MFB សម្រាប់ការសាកសួរព័ត៌មានទូទៅ
សម្រាប់ការសាកសួរព័ត៌មានទូទៅ សូមទំនាក់ទំនងសេវាបកប្រែនិងបកប្រែផ្ទាល់មាត់ (Translating and Interpreting Services (TIS)) តាមរយៈលេខ 13 14 50 សូមបញ្ជាក់ពីភាសាដែលអ្នកនិយាយ។ TIS នឹងភ្ជាប់អ្នកទៅកាន់អ្នកបកប្រែផ្ទាល់មាត់ម្នាក់ នៅពេលដែលអ្នកបកប្រែឆ្លើយតប សូមស្នើឲ្យគេភ្ជាប់ទៅ MFB តាមរយៈលេខ (03) 9662 2311។
ការអប់រំសហគមន៍
ផែ្នកអប់រំសហគមន៍របស់ MFB ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍ចម្រុះរបស់រដ្ឋវិចតូរា ដើម្បីអភិវឌ្ឍន៍ការអប់រំពីសុវត្ថិភាពអគ្គីភ័យនិងកម្មវិធីការពារអគ្គីភ័យ ដែលត្រូវបានរៀបចំជាពិសេសតម្រូវទៅតាមតម្រូវការជាក់លាក់របស់ក្រុមផេ្សងៗ។ ផែ្នកអប់រំសហគមន៍បានបង្កើតធនធានអប់រំជាច្រើន ជាភាសាផេ្សងៗក្រៅពីភាសាអង់គេ្លស និងបណ្តុះបណ្តាល អ្នកសម្របសម្រួលដែលចេះពីរភាសា ដើម្បីជួយក្នុងការផ្តល់ព័ត៌មានអំពីសុវត្ថិភាពអគ្គីភ័យ។
សម្រាប់ព័ត៌មានបនែ្ថមអំពីកម្មវិធីអប់រំសហគមន៍របស់ MFB សូមទូរស័ព្ទទៅលេខ (03) 9665 4464 ។
កម្មវិធីសម្ព័ន្ធភាពពហុវប្បធម៌
MFBបានចាត់តាំងមន្រ្តីសម្ព័ន្ធភាពពហុវប្បធម៌ (Multicultural Liaison Officer - MLO) ម្នាក់នៅក្នុងតំបន់និមួយៗរបស់ខ្លួន។ តួនាទីរបស់ MLO គឺចង់សម្ព័ន្ធភាពជាមួយសហគមន៍ថ្មីនិងកំពុងលេចរូបរាងទាំងឡាយ និងភ្ជាប់ពួកគេទៅនឹងសេវាកម្មនិងកម្មវិធីរបស់ MFB។ MLO ដើរតួនាទីសំខាន់ក្នុងការកំណត់ពីហានិភ័យនៃអគ្គីភ័យក្នុងចំណោមសហគមន៍ពហុវប្បធម៌ និងក្នុងការជួយឲ្យ MFB ធ្វើការឆ្លើយតបបាន កាន់តែប្រសើរទៅនឹងតម្រូវការសុវត្ថិភាពសហគមន៍ របស់សហគមន៍ថ្មីនិងដែលកំពុងលេចរូបរាង ក៏ដូចជា សហគមន៍ដែលបានបង្កើតជាយូរហើយ។ MLOs អាចទំនាក់ទំនងបានដូចខាងក្រោម៖
តំបន់ភាគខាងត្បូងៈ (03) 9665 9710
តំបន់ភាគកណ្តាលៈ(03) 9665 9746
តំបន់ភាគខាងលិចៈ (03) 9665 4358
តំបន់ភាគខាងជើងៈ (03) 9665 4479
ផែ្នកអភិវឌ្ឍន៍ភាពចម្រុះ
MFB បេ្តជ្ញាចំពោះភាពចម្រុះ និងបានបង្កើតផែ្នកមួយដើម្បីផ្តោតលើបញ្អាពូជសាសន៍ ពហុវប្បធម៌ ពិការភាព និងភេទ ។
ផែ្នកអភិវឌ្ឍន៍ភាពចម្រុះទទួលខុសត្រូវនៅក្នុងផែ្នកគោលនយោបាយ ការស្រាវជ្រាវ និងយុទ្ធសាស្រ្តនានា ព្រមទាំងធ្វើការជាដៃគូរជាមួយរដ្ឋាភិបាល និងសហគមន៍។
សម្រាប់ព័ត៌មានបនែ្ថម សូមទំនាក់ទំនងផែ្នកអភិវឌ្ឍន៍ភាពចម្រុះតាមរយៈ
អ្នកគ្រប់គ្រង (03) 9665 4436
អ្នកសម្របសម្រួលកិច្ចការពហុវប្បធម៌ (03) 9665 4612
អ្នកសម្របសម្រួលលទ្ធភាពដល់ជនពិការ (03) 9665 4448
មន្រ្តីសម្ព័ន្ធភាពជនជាតិដើមអូស្រ្តាលី (03) 9665 9716 ឬ តាមរយៈអ៊ីម៉ែល diversity@mfb.vic.gov.au